ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតិភូមិនិវត្តន៍របស់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែតុលានេះ បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតិភូមិនិវត្តន៍របស់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។
សម្រាប់ព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៧នាក់ លើ ៥ប្រភេទកីឡាចូលរួម ខណៈជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ដោយកីឡាករអត្តពលកម្មជនពិការ វ៉ាន វ៉ុន លើវិញ្ញាសា 100m T54 ផ្នែកបុរស៕






