អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងរោងចក្រកាត់ដេរ YTC ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅទីតាំងរោងចក្រកាត់ដេរ YTC Corporation ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចទល់មុខសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ YTC Corporation យ៉ាងសន្ធោសន្ធៅ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចនគរបាលនិងអធិការដ្ឋាននគរបាលស្រុកសំរោងទង កំពុងចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។
កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់អណ្តាតភ្លើងជាបន្ទាន់។
ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត ព្រមទាំងផលប៉ះពាល់ មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ៕






