អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ មានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើន ដោយក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីរបស់ខ្មែរ
ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ១១:០០ ព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ថ្មីៗនេះមានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើន ដោយក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីរបស់ខ្មែរ។