អភិបាលស្រុកចំការលើ យកអំណោយជនភៀសសឹក មកពីព្រំដែនជាង១០០គ្រួសារ
អភិបាលស្រុកចំការលើ លោក សំ ពិសិដ្ឋ បានយកអំណោយជនភៀសសឹក មកពីព្រំដែនកម្ពុជា ថៃ ចំនួន៣ឃុំ ក្មុងនោះមានឃុំល្វាលើចំនួន២៥គ្រួសារ ឃុំចំការអណ្តូង ចំនួន៥០គ្រួសារ ឃុំ ជយោ ចំនួន ២៨គ្រួសារ។
អំណោយទាំងនោះរួម អង្ក ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយសម្រាលជីវភាព ដល់បងប្អូនជនភៀសសឹក ដែលភៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃ មកលើប្រទេសកម្ពុជា ៕