ឃោ.រ-ឃៅណា-ស់ បុរសជនជាតិថៃ ស–ម្លា…ប់-ម្ដាយបង្កើត រួចបៀកស៊ីម៉ងត៍ពីលើបំបាត់ភ័ស្ដុតាង
យោងតាមរបាយការណ៍ពីសារព័ត៌មាន News 1 នៅថ្ងៃទី៤ ខែសីហា បានចុះផ្សាយថា បុរសថៃវ័យ ៣៣ឆ្នាំម្នាក់ បានសម្លាប់ម្ដាយបង្កើតខ្លួនឯង ដោយធ្វើសកម្មភាពច្របាច់ក រួចយកស៊ីម៉ងត៍មកបៀកពីលើបំបាត់ភ័ស្ដុតាង មុនពេលលាក់សពនៅក្នុងបន្ទប់ទឹកក្នុងផ្ទះអស់រយៈពេលពីរសប្តាហ៍។
ហេតុការណ៍ នេះ បាន កើត ឡើង ស្ថិត ក្នុងស្រុក Lat Krabang ទីក្រុង បាងកក។ យ៉ាងណា មន្ត្រី ជំនាញ និង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងភ្នាក់ងារបានប្រាប់ថា បច្ចុប្បន្នជនសង្ស័យសម្លាប់ម្ដាយត្រូវប៉ូលិសនាំមកឃុំខ្លួនបណ្ដោះអាសន្នសិន ដើម្បីរង់ចាំស៊ើបអង្កេតបន្ថែម។
យោងតាមរបាយការណ៍ពីប៉ូលិសក្នុងតំបន់បានបញ្ចាក់ថា ដំបូង ឡើយជនសង្ស័យឈ្មោះ តាន់ អាយុ ៣៣ ឆ្នាំ បាន មក ប៉ុស្តិ៍ នគរបាល ដើម្បី ប្រគល់ ខ្លួន ។ គាត់ បាន អះអាង ថា គាត់ បាន វាយ ម្ដាយ អាយុ ៧៣ ឆ្នាំ បណ្ដាល ឲ្យ ស្លាប់ ហើយ លាក់ សពនៅ ក្នុង ផ្ទះ ប្រហែល ពីរ សប្ដាហ៍ មុន ដោយសារតែក្លិនដ៏ខ្លាំងចេញពីសពបានបញ្ចេញចេញពីបន្ទប់ទើបបណ្ដាលឲ្យគាត់មកសារភាពតែម្ដង។
បុរសជនជាតិថៃរូបនេះបានសារភាពទៀតថា ខ្លួនពិតជាបានច្របាច់កម្ដាយពិតមែន! ហើយបានយកសាកសពម្តាយចូលក្នុងបន្ទប់ទឹកក្នុងផ្ទះ។ បន្ទាប់មកគាត់យកស៊ីម៉ងត៍បៀកពីលើវាជាមួយស្រទាប់ក្រណាត់បិទបាំងបន្ថែមបំបាតភត្តុតាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យផ្ទះឃើញសពត្រូវបានឃាតកសម្លាប់យកទៅលាក់ទុកក្នុងបន្ទប់ទឹកក្នុងបន្ទប់ទឹកក្នុងផ្ទះមែន ។ ពីរសប្តាហ៍ក្រោយមក កូនកំណាចនេះបានប្រគល់ខ្លួនឲ្យប៉ូលិស។ ផ្អែកតាមការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញពីមូលហេតុ កូនប្រុសបានអះអាងថា ម្តាយរបស់គាត់បានត្អូញត្អែរ និងរអ៊ូច្រើនពេក ទើបធុញទ្រាន់