អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ)

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃ អង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥ នេះបានចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូន វីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលរស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្ហាញភាពអង់អាចក្លាហាន តាមរយៈការដោះអាវបាញ់កាំភ្លើង ធ្វើការប្រយុទ្ធតបត ដោយមិនខ្លាចញញើត ជាមួយក្រុមទាហ៊ានថៃ ដែលមាន មហិច្ចតាចង់រំលោភឈ្លានពាន ដែនអធិបតេយ្យភាពបូរណភាព ទឹកដីខ្មែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ បានសំដែងនូវការកើតសសើរចំពោះវិរៈកងទ័ព ម៉ៅ ណុល និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងភាពអង់អាច ក្លាហានក្នុងការតស៊ូប្រយុទ្ធ ជាមួយខ្មាំងសត្រូវសៀម មិនឲ្យចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជា បានជាដាច់ខាត ហើយក្នុងនាមសមរភូមិក្រោយ ទាំងអាជ្ញាធជាពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ បានធ្វើការឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួន ដល់បងប្អូនកងកម្លាំងការពារព្រំដែន ដែលឈរជើងនៅសមរភូមិជួរមុខ ដើម្បីបង្ហាញអំពីការ លើកទឹកចិត្ត និងភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា។

ឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរៈភាព របស់កងទ័ព និងគ្រប់បណ្តា កងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយ ពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមិនឲ្យសត្រូវចូលមកឈ្លានពានបានឡើយ៕    

You might also like