ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ខាងសៀមហៅខាវឌិន)
ស្ថិតក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង,ក្រោយពីចោរសៀមឈ្លានពាន កាលពីថ្ងៃ២៤រហូតមកទល់បច្ចុប្បន្ន ច្រកទ្វារអន្តរជាតិខាងលើនេះត្រូវបានបិទ។ និងហាមឃាត់មិនអាចប្រជាពលរដ្ឋចេញចូលនោះទេ។ ហើយបច្ចុប្បន្នកំពុងតែមានការហាមឃាត់ក៏សូម្បីតែមនុស្សឈប់ម៉ូតូពីមុខច្រកទ្វារក៏មិនបានដែរ។ ពិសេសគឺផ្ដោតលើអ្នកសារព័ត៌មាន ។ បើយោងតាមសេចក្តីប្រកាសណែនាំរបស់ក្រសួងការពារជាតិបានបញ្ជាក់ថា ហាមមិនឲ្យថតការចល័តរបស់កងទ័ព ហាមមិនឲ្យថតទីលានដ្ឋានរបស់កងទ័ព
មិនឲ្យថតទីតាំងឈរជើងរបស់កម្លាំងកងទ័ព។
ចុះច្រកវាអន្តរជាតិជាទីសាធារណៈដែលប្រជាពលរដ្ឋធ្វើដំណើរទៅមកឃើញ ហេតុអ្វីបានធ្វើហាមឃាត់បែបនេះ។
(អ្នកសារព័ត៌មាននិងមហាជន ) ចង់ដឹងថាច្រកទ្វារអន្តរជាតិខាងលើ និងមានការវិវត្តន៍ដល់ណាហើយនេះគ្រាន់ជាការចង់ដឹងតែប៉ុណ្ណោះ។តើខុសច្បាប់ដែរឬទេ? ៕