កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយ នៅរសៀលនេះ
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯប្រតិភូថៃ ដឹកនាំដោយឯកឧត្តម Natthaphon Narkphanit រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ កិច្ចប្រជុំនេះមានការចូលរួមសង្កេតការណ៍ពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ ក៏មានកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែន កម្ពុជា-ថៃ ដើម្បីជម្រុញប្រសិទ្ធិភាព និងភាពជឿជាក់ អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយភាគីថៃ។
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ (ទទក)