ព្រះសង្ឃចំនួន ២៥៦៩អង្គ និងប្រជាពលរដ្ឋជាច្រើនបានចូលរួមពិធីធម្មយាត្រា ដើម្បីសន្តិភាព ស្ថិតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរកម្ពុជា-ថៃ និងថ្លែងអំណរគុណដល់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយអន្តរាគមន៍ ស្វែងរកបទឈប់បាញ់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។