ឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពលួចម៉ូតូ
ស្រុកកោះអណ្តែត : នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង១០នាទី នៅចំណុចកែងប្រឡាយតាភោ ស្ថិតក្នុងភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែតខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូតូ)ចំនួន០១គ្រឿង បង្កឡើងដោយជនសង្ស័យឈ្មោះ ឌា ហាន់ហ្វា(ហៅយួន) ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែតខេត្តតាកែវ ។ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ផ្លាកលេខ តាកែវ1R-4752 និងលុយក្នុងកែបម៉ូតូចំនួន២.០០០.០០០រៀល (ពីរលានរៀល) ជារបស់ ឈ្មោះឡុច រឿន ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិកែវកាំភ្លើង ឃុំព្រៃខ្លាស្រុកកោះអណ្តែត ខេត្តតាកែវ ។ ខណ:ពេលដែលម្ចាស់ជិះទៅមើលមងកំពុងដោះត្រីនៅចំណុចកើតហេតុខាងលើ ស្រាប់តែ ឈ្មោះឌា ហាន់ហ្វា ធ្វើសកម្មភាពលួចម៉ូតូហើយជិះគេចខ្លួនបាត់ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនិតិវិធីឯកឧត្តមព្រះរាអាជ្ញាសាលាដំបូងខេត្តតាកែវ ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង១០និង១៥នាទី
លោកវរសេនីយ៍ឯកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌា ហាន់ហ្វា យកមកអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ។
ករណីនេះកម្លាំងជំនាញអធិការដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕