រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញសកម្មភាពដ៏មមាញឹកនៃក្រុមHotline ១២៩៧ ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ

នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរទើបមកពីប្រទេសថៃ៕

You might also like