បង្ក្រាបបានមុខសញ្ញាសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនចំនួន០៥នាក់

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិតាឡាត់ថ្មី ឃុំអូរ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ ឃើញមានក្មេងចេញចូល សង្ស័យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានល្បាតនៅចំណុចខាងលើ បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០៥នាក់ ៖
១-ឈ្មោះ សេក សំណាង ហៅស៉ឺ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន០២ កញ្ចប់(មធ្យម០១កញ្ចប់ ជាសារធាតុមិនច្បាស់លាស់ និងតូចចំនួន០១កញ្ចប់) សង្ស័យជាគ្រឿងញៀន
២-ឈ្មោះសេម រើន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ដកហូតទូរស័ព្ទ១គ្រឿង
៣-ឈ្មោះឡាក់គី លុច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ
៤-ឈ្មោះកែប ផាន់នី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ
៥-ឈ្មោះហឿន ចន្ធូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ
+តាមចម្លើយឈ្មោះសេក សំណាង ហៅស៉ឺ គ្រឿងញៀនខាងលើទិញពីឈ្មោះ សូរ ថ្លែន ភេទប្រុស អាយុ៣៤ឆ្នាំ
+ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន
-នៅវេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង បន្ដឃាត់ឈ្មោះសូរ ថ្លែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹងដកហូតម្សៅក្រាមពណ៌សថ្លា៤កញ្ចប់(តូច៣ មធ្យម០១ សង្ស័យជាគ្រឿងញៀន ) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
+សរុបឃាត់ខ្លួនជនសង្ស័យ០៦នាក់ប្រុស ដកហូត ៖
-ម្សៅក្រាមពណ៌សថ្លា០៦កញ្ចប់ (តូច០៤កញ្ចប់សង្ស័យជាគ្រឿងញៀន ) និងមធ្យម០២កញ្ចប់ ០១កញ្ចប់ សង្ស័យជាគ្រឿងញៀន និង០១កញ្ចប់ទៀតជាសារធាតុមិនច្បាស់ ។
-ទូរស័ព្ទ២គ្រឿង
-ករណី ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

You might also like