លោកឧកញ៉ា ស្រី ចាន់ថន និងតំណាងមូលនិធិឥណ្ឌា មានសេចក្ដីរីករាយ ដែលឯកឧត្តម គួច ចំរើន លោកបានចូលរួមគាំទ្រ និងបានការបង្កើតគណៈកម្មការ « អង្គការមូលនិធិកសាងបដិមាព្រះវិស្ណុកម្ពុជា-ឥណ្ឌា»

ខេត្តកណ្ដាល ៖ ដំណឹងល្អ អំពីការកសាងរូបបដិមាព្រះវិស្ណុនៅកម្ពុជា ជាអ្វីដែលប្រជាជនកម្ពុជា – ឥណ្ឌា ចង់បាន ។
លោកឧកញ៉ា ស្រី ចាន់ថន មានសេចក្ដីរីករាយណាស់ ដែលបានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលឯកឧត្តម លោកបានចូលរួមគាំទ្រ និងបានការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្កើត« អង្គការមូលនិធិកសាងបដិមាព្រះវិស្ណុកម្ពុជា-ឥណ្ឌា» (Cambodia India Vishnu Statue Construction Organization ដោយរូបបដិមាមានកម្ពស់សរុបរហូតទៅដល់១៥ ម៉ែត្រ។ អង្គការមូលនិធិនេះដែរគឺយើងកំពុងស្នើសុំច្បាច់អនុញ្ញាតពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងទទួលបានដំណឹងល្អជាផ្លូវការនាពេលឆាប់ៗនេះ ។

លោកឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា គំនិតផ្តួចផ្តើមនេះ មិនមែនត្រឹមតែជាបដិមាមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីជំនឿ សេចក្តីថ្លៃថ្នូរ និងការពង្រឹងទំនាក់ទំនងដែលមានអាយុកាលរាប់រយឆ្នាំរវាងកម្ពុជា និងឥណ្ឌា ដែលជាអរិយធម៌ពីរមានការផ្សារភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈវប្បធម៌ ជំនឿសាសនា និងគុណតម្លៃ។ » ៕

You might also like