កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់-អន្តរជាតិដែលជាផលប្រយោជន៍រួម។
ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើគ្រប់វិស័យ និងបន្តស្វែងរកកាលានុវត្តភាពថ្មីៗដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសសិង្ហបុរី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ។
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
Cambodia and Singapore Strengthen Bilateral Ties
His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, and His Excellency Vivian Balakrishnan, Minister of Foreign Affairs of Singapore, met to exchange views on strengthening bilateral ties as well as regional and international issues of common interest.
Both Foreign Ministers expressed their deep satisfaction with the existing cooperation across all fields and looked forward to exploring new avenues to further deepen bilateral cooperation between the two nations.
Additionally, both sides discussed preparations for the upcoming visit of His Excellency PRAK Sokhonn to Singapore, scheduled to take place in the first quarter of this year.
29 January 2026

You might also like