«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកម៉ូតូ ១គ្រឿងប្រគល់ជូន វីរកងទ័ព

«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកម៉ូតូ ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូន វីរកងទ័ព “អែម សុភក្រ្តា” អាយុ ៣៥ឆ្នាំ រស់នៅស្រុកជុំគិរី ខេត្តកំពត ដែលជាទាហានជួរមុខទិសភ្នំទ្រព្យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីព្យាបាលជំងឺកន្ទួលលើស្បែក ហឹងត្រចៀក និងស្រវាំងភ្នែក ។
ក្រោយពីទទួលបានការព្យាបាលយ៉ាងដិតដល់ អាការ:របស់គាត់បានធូរស្រាលច្រើន ហើយបានចេញពីមន្ទីរពេទ្យនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ។
វីរកងទ័ពមានសេចក្តីត្រេកអរជាពន់ពេក ហើយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ​កំពូលនៃព្រះរាជាណាចក្រ​កម្ពុជាដែលតែងតែផ្តល់ភាពកក់ក្តៅចំពោះវីរកងទ័ពគ្រប់ៗរូប។
You might also like