បង្រ្កាបគ្រឿងញៀនមុខសញ្ញាមេក្លោងបក្ខពួក បញ្ជាទិញ-លក់ គ្រឿងញៀនបាន
កំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ផែនការងារប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ដ និងបានការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង និងលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកំលាំងចុះស្រាវជ្រាវរហូតឈានទៅធ្វេីការបង្រ្កាបដកហូតបានវត្ថុតាងជាគ្រឿងញៀនមួយចំនួនធំដែលជនសង្ស័យជាបក្ខពួកបានបញ្ជាអោយយកមកលាក់ទុកដេីម្បីធ្វេីសកម្មភាពចែកចាយលក់បន្ដអោយទៅអ្នកផ្សេង។
ប្រតិបត្ដិការរយៈពេល៧២ម៉ោងគឹតត្រឹមថៃ្ងទី១៣ ខែមីនា ឆ្នាំ២០២៦នេះ កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដោយការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង និងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងបានចុះឆែកឆេររកឃេីញវត្ថុតាងជាគ្រឿងញៀន និងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់(ធំ១០,មធ្យម២,តូច៣) ទម្ងន់ ១៦៩៧.២៧ក្រាម, ២-សារធាតុមិនច្បាស់ ១កញ្ចប់មធ្យម ទម្ងន់ ២,៩៣ក្រាម, ៣-ទូរស័ព្ទចំនួន ៩គ្រឿង, ៤-ម៉ូតូ ២គ្រឿង, ៥-ជញ្ជីងថ្លឹងគ្រឿងញៀន ១, ៦-ថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ផ្ដេីមចេញពីចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី កម្លាំងប្រតិបត្ដិការបានឃាត់មនុស្សសរុប ៧នាក់ ស្រី២នាក់ (១)-ឈ្មោះ ខឹម សុផា ហៅ វ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី។
(២)-ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី
(៣)-ឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ។
(៤)-ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ
(៥)-ឈ្មោះ ឌឹម ឡាញ់ ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៨ ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី។
(៦)-ឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង។
(៧)-ឈ្មោះ សា រ៉ាថាន់ ភេទប្រុស អាយុ ៣៤ឆ្មាំ នៅភូមិកំណប់ ឃុំរំលាំងគ្រើល ស្រុកសំរោងទង។
(ឈ្មោះ ខ ព ស នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ( រត់គេចខ្លួនកំពុងតែបន្ដ )
ជនសង្ស័យបក្ខពួកទាំង៧នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បន្ដនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដ ចាត់ការនីតិវិធីបន្ដ ៕






