ស្កាត់ពីស្អាងទៅបាញ់អាប៉ោងនិងយូគី នៅរោងចក្រសួនឧស្សាហកម្មសំរោងធំស្រុកកៀនស្វាយត្រូវសមត្ថកិច្ចក្របួចមួយសំបុក

ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោងធំសហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបល្បែងសុីសងខុសច្បាប់ (អាប៉ោង និងយូគី)នៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ជា ស៊ីម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលលទ្ធផលតេស្តរកសារធាតុញៀន អវិជ្ជមាន(-)និងឈ្មោះ សេង រ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។ អ្នកលេងល្បែង២នាក់÷ឈ្មោះ ដុះ សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិ-ឃុំតាកែន ស្រុកឈូក ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្នក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ឋិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)និង២. ឈ្មោះ ច្រូច ឈិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែកពោធិ៍ ឃុំសន្តី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្នក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ឋិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
**វត្ថុតាងចាប់យក:
១. ទូរស័ព្ទ ២គ្រឿង (ម៉ាកនOppo ពណ៌ស -ម៉ាក Redmi ពណ៌ខៀវ១ -ម៉ាក Oppo ពណ៌ទឹកសមុទ្រ១)
២. ប្រាក់រៀល ៤៥ម៉ឺនរៀល
៣. គំរបអាប៉ោងចំនួន១
៤. កំរាលលេខអាប៉ោងចំនួន១ ពណ៌ខៀវក្រហម
៥. កូនកន្សែង១ ពណ៌លឿង
៦. ចានអាប៉ោងចំនួន១ ពណ៌ស
៧. កាបូបស្ពាយ៤ (ម៉ាក់ Kimlong ពណ៌ក្រហមចំនួន១ -ម៉ាក minmini ពណ៌កាហ្វេចំនួន១ -គ្មានម៉ាក ពណ៌ប្រ៧លាយរូបតុកកាតា -គ្មានម៉ាក ពណ៌ក្រម៉ៅចំនួន១)
៨. កំរាលជ័ររូបសត្វទាំង១៣ ចំនួន១ ផ្ទាំង
៩. ឆ្នោតកោស (យូគី) សត្វទាំង១២ ចំនួន១២៧ សន្លឹក
១០. អំពូលភ្លើងមានខ្សែចាប់ និងអាគុយចំនួន២
១១. អាគុយចំនួន១ ម៉ាក PANA
១២. ជំពាមកៅស៊ូ១ ពណ៌ក្រហម
មន្ត្រីនគរបាលស្រុកកៀនស្វាយឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងលេងល្បែងមួយកន្លែងនៅក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ តាមពត៌មានដែលប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។ ពេលកម្លាំងចុះទៅដល់ក៏ឃើញអ្នកអ្នកលេងល្បែងអាប៉ោង និងយ៉ូគី(សត្វទាំង១២) មាន២វង់ ដែលមានមេស៊ីសង៣នាក់ និងអ្នកលេងចាក់ល្បែងប្រហែល២០នាក់ នៅក្នុងរោងចក្រសួនឧស្សាហកម្ម ដោយសភាពផ្លូវចូលពិបាក ទើបកម្លាំងប៉ុស្ដិ៍ និងកម្លាំងស្រុក ឃាត់ខ្លួនបានមេល្បែងអាប៉ោង និងយ៉ូគី(សត្វទាំង១២) ១នាក់ និងអ្នកចាក់ល្បែង២នាក់ ដកហូតបានវត្ថុតាងមួយចំនួនដូចខាងលើ ដើម្បីយកមកសាកសួរ នៅប៉ុស្ដិ៍សំរោងធំ ។
នៅចំពោះមុខនគរបាលឈ្មោះ ជា ស៊ីម ភេទស្រី បានឆ្លើយសារភាពថា ខ្លួនបានមកបើកលេងលែ្បងអាប៉ោង និងយ៉ូគី(សត្វទាំង១២) ចំនួន២លើកគឺនៅថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ជាមួយប្ដី ឈ្មោះ សេង រ៉ន ភេទប្រុស អាយុ៤៧ ឆ្នាំជនជាតិខ្មែរ មុខរបរមេចាក់ល្បែងអាប៉ោង និងយូគី(សត្វទាំង១២) ដោយចាក់ក្នុង១ ដង ពី៥០០រៀល ទៅ១០០០រៀល ស៊ីសងតាមប្រាក់តិចរឺច្រើន ។
ចំណែកអ្នកចាក់ល្បែង២នាក់ទៀត បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នាទៅឈរមើលគេលេងល្បែងអាប៉ោង និងយ៉ូគី(សត្វទាំង១២) បាន១សន្ទុះទើបនគរបាលចុះមកឃាត់ខ្លួន ។
កម្លាំងជំនាញសុំគោលការណ៍ដើម្បីឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

You might also like