ចោរសម្មខាងលួចគាស់ផ្ទះអ្នកភូមិ នៅភូមិព្រែកប៉ាន ត្រូវបាននគរបាលស្រុកស្អាង ក្របួចជាប់ បញ្ជូនទៅតុលាការ

(កណ្ដាល)៖ ចោរអំបុក ចោរអំបែង សកម្មខាងលួចគាស់ផ្ទះអ្នកភូមិ ត្រូវសមត្ថកិច្ចចាប់ជាប់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល និងបន្តបញ្ជូនទៅតុលាការ ឲ្យជាប់ពន្ធនាគារជាលើកទី២ ។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនខាងលើសកម្មណាស់ខាងលួចគាស់ផ្ទះគេ ហើយក្រោយទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ សមត្ថកិច្ចតាមចាប់បានហើយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុច ផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពបប្តថា ជនសង្ស័យមាន ឈ្មោះ ភា សុផេង ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាននូវសារធាតុញៀន (+) និងមានទីលំនៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដោយមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១លេីក កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ ករណីលួចលុយក្នុងផ្ទះវីង ។ សមត្ថកិច្ចបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហេីយតែងតែលួចរបស់របររបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំជាញឹកញាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងកសាងសំណុំរឿង បញ្ជូនឡើងតុលាការ ជាលើកទី២ ៕

You might also like