បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀនមួយចំនួន
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី២៤ខែឧសភានេះថាដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលពោធិម្រាល ចុះល្បាតបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួន ០១ ករណី ឃាត់ខ្លួន ០១ នាក់ នៅចំណុចភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ÷
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនឈ្មោះកែម ញ៉ាញ់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ភូមិភូមិព្រៃត្បែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតវត្ថុតាងរួមមាន:-ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៥កញ្ចប់(មធ្យម០២តូច០៣កញ្ចប់)។
-ទូរសព្ទដៃ២គ្រឿង
-ម៉ូតូ១គ្រឿងមាក់Honda DreamC125 ពណ័ខ្មៅសេរីឆ្នាំ២០២៥លេខតួND125N-0264182ស្លាខលេខតាកែវ1AE-5619 ។
ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការខេត្តកំពង់ស្ពឺ កំលាំងប្រតិបត្តិការ បានបង្កើតគណៈកម្មការត្រួតពិនិត្យ ឆែកឆេរ បន្ទប់ជួលស្នាក់នៅក្នុងភូមិត្រពាំងខ្នារ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដោយឃាត់មុខសញ្ញាសង្ស័យ៣នាក់ទៀត៖
១/ឈ្មោះ សឿន ឆាន់នី ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
២/ឈ្មោះ ផា ស្រីកា ភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិ ព្រៃឃ្លេឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនិហ៣/ឈ្មោះ ផៃ ពេជ្រ ចាន់ឌឿន ភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិ កំប៉េង ឃុំ កំប៉េងស្រុកព្រៃកាប្បាស ខេត្តតាកែវ។
ត្រួតពិនិត្យដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៣កញ្ចប់(មធ្យម០២តូច០១កញ្ចប់) នឹងទូរស៍ព្ទដៃ២គ្រឿង។
សរុបវត្ថុតាងនិងជនសង្ស័យ (ជនសង្ស័យចំនួន៤នាក់ ប្រុល០២នាក់ស្រី០២នាក់) ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៨កញ្ចប់(មធ្យម០៤តូច០៤ កញ្ចប់)ទូរសព្ទដៃ៤គ្រឿង នឹងម៉ូតូ១គ្រឿង។
ករណីខាងលើកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕






