បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវបេតុងខាងក្រោយសាលាឡាយ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវបេតុងខាងក្រោយសាលាឡាយ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ (មុខសញ្ញាក្រុមលួចម៉ូតូ និងចែកចាយគ្រឿងញៀន) ១/ ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ២/ ឈ្មោះ ចយ ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ៣/ ឈ្មោះ ញឹក គន្ធា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
+ចាប់ដកហូតវត្ថុតាងរួមមាន÷ ម្សៅសថ្លា ចំនួន០១កញ្ចប់ ទម្ងន់ ០,៥០ក្រាម ថ្លឹងទាំងសម្បក, ទូរសព្ទ ចំនួន០១គ្រឿង, កាំបិត ចំនួន០៤, ញញួរ ចំនួន០១, ដែកកេះ ចំនួន០៤, កន្ដ្រៃ ចំនួន០១, ដបជក់ ចំនួន០១, ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

You might also like