ហាងកាហ្វេមួយកន្លែង យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វេីជាតុកាហ្វេ ! ជាទង្វេីគ្រោះថ្នាក់ និងខុសច្បាប់

ខេត្តឧត្តរមានជ័យ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់កម្ពុជា បានសរសេរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះថា៖ មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វេីពាណិជ្ជកម្ម ហាងកាហ្វេ! ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!!
អគ្គនាយកស៉ីម៉ាក់រូបនេះ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លេីកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វេីប្រកបដោយគ្រោះថ្នាក់និងខុសច្បាប់បែបនេះ! ។
បន្ថែមពីនេះ លោកក៏សូមអរគុណលោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការទាន់ពេលវេលា ៕

You might also like