ឃាត់ខ្លួនជនជាតិចិនចំនួន ១០នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅមិនសមស្របនីតិវិធី ដែលបានកំណត់
យោងអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានចុះធ្វេីរដ្ឋបាលដោយឃាត់ខ្លួនជនជាតិចិនចំនួន ១០នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅមិនសមស្របនីតិវិធីដែលបានកំណត់។
សូមក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលមានទីតាំងជួលស្នាក់នៅផ្ទះ ត្រូវសហការ និងរាយការណ៍មកអាជ្ញារធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ករណីសង្ស័យពាក់ព័ន្ធនឹង Scam Online ។
ប្រសិនបើសមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងមានពាក់ព័ន្ធនឹង Scam Online នោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដោយគ្មានការលេីកលែងជាដាច់ខាត និងពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងជនបរទេសម្នាក់ៗ ៕






