ម៉ូតូហុងដាឌ្រីមជិះឆ្លងផ្លូវ ត្រូវម៉ូតូស្កូបពីបុក បណ្តាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់
ភ្នំពេញ៖ យុវតីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទីមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត កាលពី រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឃាង វេជ្ជរ៉ា ភេទស្រី អាយុ១៥ឆ្នាំ រងរបួសបែកក្បាលខាងក្រោយ និងបែកថ្ងាស់ខាងស្ដាំ មានអាសយដ្ឋាន ភូមិស្រែក្នុង សង្កាត់កន្ទោស ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញម៉ូតូហុងដាឌ្រីមមួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្លងផ្លូវចូលវត្តជម្ពូវ័ន ភ្លាមនោះមនយុវតីសិស្សសាលាម្នាក់ជិះម៉ូតូហុងដាស្កូបពី ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកេីតទៅលិចគេចមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុមាជាតិចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕






