នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានក្មេងស្ទាវ១២នាក់ ក្រោយពីពួកគេដេញកាប់ និងវាយបំផ្លាញម៉ូតូ នៅខណ្ឌដង្កោ
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនក្មេងស្ទាវ១២នាក់ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ និងវាយបំផ្លាញម៉ូតូ នៅចំណុច ការ៉ាសសាំង TOTAL ភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលា ម៉ោងប្រហែល ០១និង៤០នាទីយប់ ថ្ងៃទី២៤ខែឧសភា ឆ្នាំ ២០២៦។
ក្នុងប្រតិបត្តិការនេះ ការិយាល័យស្រាល បានស្រាវជ្រាវ ឃាត់ជនសង្ស័យ ១២នាក់ ម៉ូតូ២គ្រឿង ដែលពួកគេសុទ្ធតែជាមុខសញ្ញាថ្មីទាំងអស់។
ជនសង្ស័យទាំង១២នាក់រួមមាន៖
១-ឈ្មោះ សុន ជីនូ ហៅ អាជីនូ ភេទប្រុស អាយុ ១៦ឆ្នាំ
២-ឈ្មោះ ខេង ណារ៉ុង ហៅ អារ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ
៣-ឈ្មោះ ហួន លីហាក់ ហៅ អាហាក់ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ហេង ចិត្រា សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៦ឆ្នាំ
៥- ឈ្មោះ អ៊ាត់ សុធារ៉ាក់ ហៅ អារ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ
៦- ឈ្មោះ វ៉ា ណាវិត ហៅ អាវិត ភេទប្រុស អាយុ ១៧ឆ្នាំ
៧-ឈ្មោះ យឿន ណារាក់ ហៅ អារ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ
៨-ឈ្មោះ អាត មេសា ហៅ អាមេសា ភេទប្រុស អាយុ ១៦ឆ្នាំ
៩-ឈ្មោះ ផល សុខណាត ហៅ អាចេម ភេទប្រុស អាយុ១៧ឆ្នាំ
១០-ឈ្មោះ ស៊ុន ភូ ហៅ អាភូ ភេទប្រុស អាយុ ១៨ឆ្នាំ
១១- ឈ្មោះ មុន្នី ធារះ ហៅ អារះ ភេទប្រុស អាយុ ១៧ឆ្នាំ
១២- ឈ្មោះ យ៉ម រាយុ ហៅ អាតុ ភេទប្រុស អាយុ ១៧ឆ្នាំ។
ការិយាល័យស្រាល កំពុងបន្ត តាមចាប់បក្សពួកបន្តទៀត៕






