គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បង្ក្រាបនិងរឹបអូសសម្ភារៈសង្ស័យត្រៀមប្រើក្នុងបទល្មើស Scam Online លាក់ទុកក្នុងផ្ទះមិនទាន់សង់រួច
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃម្សិលមិញ បានចុះធ្វើរដ្ឋបាលនៅក្នុងបុរី ផេនសៀ ស្ថិតនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីត្រៀមបង្ការទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ជាពិសេសការចេញចូលស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋានខណ្ឌ ប្រទះឃើញមានសម្ភារច្រើននៅក្នុងសំណង់ផ្ទះមិនទាន់សាងសង់រួចច្រើនខ្នង ដែលសង្ស័យ ជាសម្ភារសម្រាប់ត្រៀមប្រព្រឹត្តការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ផងដែរ ។
ប្រតិបត្តិការខាងលើដឹកនាំបញ្ជាផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ចុះធ្វើរដ្ឋបាល ត្រួតពិនិត្យ ក្នុងភូមិសាស្ត្រ ដើម្បីសន្តិសុខ សុវត្តិភាព ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ជាពិសេសការចេញចូលស្នាក់នៅរបស់ជនបរទេស ស្រាប់តែប្រទះឃើញសម្ភារជាច្រើន លាក់ទុកក្នុងសំណង់ផ្ទះ ដែលសាងសង់មិនទាន់រួចរាល់ ដែលសង្ស័យ ត្រៀមសម្រាប់ប្រព្រឹត្តិបទល្មើសអនឡាញ ។
សម្ភារទាំងអស់ត្រូវបានរឹបអូស យកទៅរក្សាទុក និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ៕






