កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បង្ក្រាបក្លឹបបុកបីយ៊ែ បង្កប់ល្បែងខុសច្បាប់នៅសង្កាត់ចាក់អង្រែលើ ឃាត់ខ្លួនខ្មែរ និងបរទេស២៩នាក់
(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបក្លឹបបុកបីយ៊ែ បង្កប់ល្បែងខុសច្បាប់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ឃាត់ខ្លួនខ្មែរ និងបរទេស២៩នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានប្រាប់បណ្តាញព័ត៌មានថា ក្រោយទទួលបានព័ត៌មានពីក្លឹបបុកបីយ៊ែខាងលើមានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅបង្ក្រាបតែម្តង។
លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ទៀតថា ជាលទ្ធផលនៃប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់មនុស្ស២៩នាក់ ក្នុងនោះជនជាតិចិន១១នាក់ ភូមាម្នាក់ និងខ្មែរ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
សម្រាប់មនុស្ស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធីទៀត។






