ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជួបពិភាក្សាជាមួយឯកឧត្តម ឯកឧត្តម ង្វៀន មិញ ទ្រៀត (Nguyen Minh Triet)
ហាណូយ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ជួបពិភាក្សាទ្វេភាគីជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដឹកនាំដោយឯកឧត្តម ង្វៀន មិញ ទ្រៀត (Nguyen Minh Triet) សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម ប្រធានសមាគម និស្សិតវៀតណាម នៅទីស្នាក់ការកណ្តាល នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ។
ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សនៃប្រទេសទាំងពីរ ។






