ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី លួចមានស្ថានទម្ងន់ទោស ទម្លុះទ្វារ ចូលលួចប្រាក់១៦មុឺនរៀល

ភ្នំពេញ ៖ នៅថ្ងៃទី២៥.៧.២០២៦ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី (លួចមានស្ថានទម្ងន់ទោស ទម្លុះទ្វារចូលលួចប្រាក់១៦មុឺនរៀល ) ។

នៅថ្ងៃទី២៤.៧.២០២៦ មានជនរងគ្រោះឈ្មោះរឿន សុខហេង ភេទស្រីអាយុ២៦ឆ្នាំស្នាក់នៅផ្លូវលំភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៏ ថាមានចោរគាស់ទ្វារបើកចូលលួចទ្រព្យសម្បត្តិខាងលើ ក្រោយពីទទួលពាក្យបណ្តឹងរួចហើយកម្លាំងប៉ុស្តិ៏បានចុះស្រាវជ្រាវ លុះដល់ថ្ងៃទី២៥ខែឆ្នាំដដែល វេលម៉ោង១៥:៣០នាទីកម្លាំងយើងបានក្តាប់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះផាម យាំងកាន់ ភេទ ប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ សង្កាត់កើតហេតុខាងលើ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៏ ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថារូបគាត់ពិតជាបានចូលលួចលុយពិតប្រាកដមែនដោយយកលុយទៅសុីចាយនឹងទិញគ្រឿងញៀនយកប្រើប្រាស់។

ជនសង្ស័យ កម្លាំងប៉ុស្តិ៏បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្ត ៕

You might also like