ប្រទះឃើញកាំភ្លើងខ្លីមួយដើម និងបង់ចំនួន២ បង្កការភ្ញាក់ផ្អើលក្នុងបរិវេណវត្តទួលវិហារខួន
ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើងខ្លីមួយដើម និងបង់កាំភ្លើងចំនួន២ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តទួលវិហារខួន ស្ថិតក្នុងភូមិព្រែកទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពេលប្រទះឃើញវត្ថុខាងលើ ពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី។
សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវស្វែងរកប្រភពដើមនៃកាំភ្លើង និងបង់ទាំងនោះ ថាតើពាក់ព័ន្ធនឹងករណីអ្វីមួយ ឬយ៉ាងណា ខណៈព័ត៌មានលម្អិតនឹងត្រូវជម្រាបជូនបន្ថែមនៅពេលក្រោយ៕






