ជនបែកថ្នាំ កាប់ឪពុកបង្កើតជាប់គុកជាង២ឆ្នាំចេញវិញបានជាង២០ថ្ងៃ ដេញចាក់អ្នកភូមិនិងម្ដាយមិនបាន ចាក់ពោះខ្លួនឯងរបួសធ្ងន់
ភ្នំពេញះ ជនបែកថ្នាំ កាប់ឪពុកបង្កើតជាប់គុកជាង២ឆ្នាំចេញវិញបានជាង២០ថ្ងៃ ដេញចាក់អ្នកភូមិនិងម្ដាយមិនបាន ចាក់ពោះខ្លួនឯងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនាវេលា រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនបែកថ្នាំម្នាក់ជាប់ពន្ធនាគារព្រៃសរយៈជាង២ឆ្នាំ ដោយសារតែកាប់ឪពុកបង្កើតរបួសធ្ងន់ ហើយទើបចេញមកវិញបានជាង២០ថ្ងៃប៉ុណ្ណោះ ក៏ដេញចាក់អ្នកភូមិននិងម្ដាយបង្កើតខ្លួនឯងទៀត ប៉ុន្តែខឹងចាក់អត់បានជននោះក៏ចាក់ពោះខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ និងត្រូវនគរបាលឃាត់ខ្លួនថែមទៀត ៕






