សមត្ថកិច្ចជំនាញ ចុះរើបំផ្លាញ ចោលឧបករណ៍នេសាទខុសច្បាប់និងចាក់ លែងកូន ត្រីចម្រុះ ចូលបឹងវិញ
កំពង់ធំ÷ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំរុញឲ្យនាយសង្កាត់រដ្ឋបាលជលផលក្រុង/ស្រុក សហការជាមួយកងកម្លាំងចុះអនុវត្តបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្ស នៅរដូវត្រីពងកូន ប្រជានេសាទទាំងអស់ ត្រូវតែចូលរួមអនុវត្តការពារកុំប្រើឧបករណ៍ខុសច្បាប់។
លោក ប៉ែន សា វ៉េ ង នាយរង ផ្នែក រដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយកង រាជ អាវុធហត្ថ ស្រុក កំពង់ស្វាយ ស្នាក់ ការ B06 និង កម្លាំងតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំ ចុះ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំនុចខ្វែងក្របី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃម្សិលមិញ។
នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយ នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកម្លាំងទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចំណុចចុងភូមិក្រពីងត្រឡាច ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមបញ្ជាក់ថាកម្លាំងជំនាញចម្រុះចុះអនុវត្តផ្ទាល់ ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើនិង បំផ្លាញ ចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹកចំនួន
១៨របាំងប្រវែង១.២៦០ម៉ែត្រ ទ្បុកចំនួន៣០គ្រឿង លប/លូចំនួន២២មាត់ បង្គោល ចំនួន៤២០ដើម និងចាក់ លែងកូន ត្រីចម្រុះ ទម្ងន់ ២៥គីឡូចូលទន្លេវិញ៕






