បង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ពន្ធ័និងគ្រឿងញៀនបានចំនួន ០២នាក់
កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០៥នាទី នៅចំណុចភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងច្បារមន និងកម្លាំងនគរបាលស្រុកសំរោងទង បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនបានចំនួន ០២នាក់៖
១-ឈ្មោះ ឆែម រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ចាន់ មករា ហៅ បារាំង ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់ (២ធំ, ១មធ្យម, តូច៣)
-ទូរស័ព្ទដៃចំនួន ៣គ្រឿង
-ម៉ូតូចំនួន ២គ្រឿង។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។






