ឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមិត្តរួមជំនាន់ចូលក្របខណ្ឌនគរបាលជាតិ ឆ្នាំ២០០៦
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញទទួលជួបសំណេះសំណាល សួរសុខទុក្ខ និងជួបជុំមិត្តរួមជំនាន់ចូលនគរបាលជាមួយគ្នាចំនួន២៣នាក់ ឆ្នាំ២០២៦ ដែលជាមន្រ្តីក្រោមឱវាទនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការជួបជុំគ្នារវាងមិត្តរួមជំនាន់ ដែលធ្លាប់មានបទពិសោធន៍ និងអនុស្សាវរីយ៍រួមគ្នាក្នុងការសិក្សា ក្នុងវគ្គបណ្តុះបណ្តាល និងអនុវត្តភារកិច្ចការងាររួមគ្នា ចាប់ពីឆ្នាំ២០០៦ ហើយ បច្ចុប្បន្ននេះមិត្តរួមជំនាន់នៅសល់តែ១៣នាក់ ដោយ១០នាក់ផ្សេងទៀតខ្លះបានស្លាប់និងលាឈប់ពីការងារ។
ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល រីករាយ និងកក់ក្តៅ ពោរពេញដោយមនោសញ្ចេតនា និងបានផ្ដល់នូវថវិការមួយចំនួន បាយសាមគ្គី ជាមូយមិត្តរួមជំនាន់ ឆ្នាំ២០០៦៕






