ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគ្រូបង្គោលបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

វិមាន៧មករា៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគ្រូបង្គោលបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅវិមាន ៧មករា ដោយមានការអញ្ជើញចូលរួមពីឯឧអនុប្រធានគណ:ប្រចាំ និង សមាជិក គណៈប្រចាំការផងដែរ៕
You might also like