ម៉ោង១១ព្រឹកនេះ! ទាហានខ្មែរ២នាក់ ត្រូវបានភាគីថៃប្រគល់មកឲ្យកម្ពុជាវិញហើយ, នៅសល់កំពុងបន្ដនីតិវិធី
(ឧត្តរមានជ័យ)៖ គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែកនៅសេសសល់កំពុងបន្ដនីតិវិធី។ នេះបើតាមសេចក្ដីរាយការណ៍ផ្ទាល់ពីច្រកទ្វារដែនអន្ដរជាតិអូរស្មាច់