អ្នកនេសាទម្នាក់ធ្លាក់ពីលើទូកបាត់ខ្លួនមួយយប់ពីរថ្ងៃ ទើបរកសពឃើញ
ខេត្តកែប ៖ អ្នកនេសាទម្នាក់ធ្លាក់ពីលើទូកបាត់ខ្លួនមួយយប់ពីរថ្ងៃ ទើបរកសពឃើញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ2025 នៅក្នុងសមុទ្រខេត្តកែប។
ជនរងគ្រោះឈ្មោះនាង ថាន ភេទប្រុស អាយុ46ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទប់ឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពត មានប្រពន្ធនៅភូមិកំពែងឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។
យុវជនម្នាក់ត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះដែលត្រូវជាបងជីដូនមួយ ដែលធ្លាក់ពីលើទុកបាត់ខ្លួននោះគឺគាត់មិនសូវជំនាញខាងចុះទូកទេ គាត់ជាអ្នកធ្វើសំណង់ តែអត់មានការងារសំណង់ ក៏ចុះទូកនេសាទក្នុងសមុទ្រ មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ធ្លាក់ពីលើទូក បណ្តាលឱ្យលង់ទឹកស្លាប់តែម្ដងទៅ។
ប៉ូលិសស្រុកដំណាក់ចង្អើរ បានអោយដឹងថា ជនរងគ្រោះបានធ្លាក់ពីលើទូកតាំងពីម៉ោងជិត5ភ្លឺថ្ងៃទី31ខែកក្កដាឆ្នាំ2025 ក្រោយពីកើតហែតុខាងនគរបាលជើងទឹកក៍ប្រឹងប្រែងរុករកនៅក្នុងទឹកដែរតែរកមិនឃើញសពដោយសាតែខ្យល់និងរលកសមុទ្រខ្លាំងពេក លុះព្រឹកថ្ងៃទី1ខែសីហានេះក៍ប្រទះឃើញសព ហើយក៍ស្រង់យកមកឡើងគោគ ហើយនគរបាលធ្វើកោសល្យវិច្ច័យពិនិត្យឃើញថាជនរងគ្រោះមិនមានស្នាក់ស្នាមអ្វីទេគឺស្លាប់ដោយសាខ្យល់គរហើយធ្លាក់ពីលើទូក ៕