អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ។ នេះជាកលល្បិចថ្មីមួយទៀត ដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់ល្បិចកលទាំងនេះឱ្យសោះ។

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។