ប្រជាពលករខ្មែរយ៉ាងច្រើនកុះករ កំពុងបន្តវិលត្រលប់ចូលមកព្រះរាជាណាចក្រកម្ពុជាវិញ
នៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ ២០២៥ កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលជាប់នឹងព្រំដែនថៃ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ(ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម(កោះកុង) ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(បន្ទាយមានជ័យ) បានបន្តរៀបចំទទួលពលករកម្ពុជាជាច្រើននាក់ដែលត្រូវចាកចេញពីប្រទេសថៃត្រៀមចូលមកកម្ពុជាវិញ។
អគ្គនាយកអន្តោប្រវេសន៍ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា នឹងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា។ ព្រមទាំងសម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។