ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) មកពី៦ប្រទេសរួមមាន៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម

ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) មកពី៦ប្រទេសរួមមាន៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដឹកនាំដោយ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី បានចេញដំណើរពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ បេសកកម្មនេះមានរយៈពេល២សប្តាហ៍ពេញ។
សកម្មភាពកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។
ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

On August 3, 2025, the ASEAN Military Observer Group (Interim) from six countries Indonesia, Laos, Myanmar, the Philippines, Singapore, and Vietnam led by Colonel. NAZLEE BIN ABDUL RAHIM defense attaché of Malaysia to Cambodia, departed from Phnom Penh and headed to Oddar Meanchey and Preah Vihear provinces.
These are areas affected by armed clashes between the Cambodian and Thai militaries. The purpose of the mission is to monitor the implementation of the ceasefire, and it will last for a full two weeks.
This activity follows the outcomes of a special meeting held on July 28, 2025, in Malaysia, which led to a mutual agreement on the ceasefire. The participation of these partner countries stems from a shared aspiration to ensure the success and sustainability of the ceasefire, with the goal of restoring peace, stability, cooperation, and development for the people of both countries.

You might also like