ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋភៀសសឹកដោយសង្គ្រាម នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា្របធានយុវជនគណបក្សថ្នាក់កណ្ដាល បាននាំយកអំណោយរបស់សម្ដេចធិបតី និង លោកជំទាវបណ្ឌិត រួមជាមួយសប្បុរសជននានា ដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរភៀសសឹក ដែលកំពុងស្នាក់ នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយម្នាក់ៗទទួលបាននៅឃីតមួយកញ្ចប់ និងថវិកាមួយចំនួនផងដែរ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនភៀសសឹកទាំងអស់ សូមកុំភ័យព្រួយបារម្ភ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហា ហើយបងប្អូននឹងឆាប់បានវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បាននាំយកអំណោយជា ម៉ូតូកង់បី ចំនួន ៤គ្រឿង ជូនដល់រដ្ឋបាលសាលាខេត្តឧត្តរមានជ័យផងដែរដើម្បីជួយសម្រួលដល់ការលំបាករបស់ខេត្ត ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់ថវិការរបស់សម្តេចធិបតី ចំនួន២លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ដែរប្រចាំការនៅទីនោះផងដែរ៕

You might also like