ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមចូលរួមកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៨

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមចូលរួមកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៨ ( 28 th DGICM) នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម។
កិច្ចប្រជុំនេះ ក៏មានកាអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីដែលត្រូវទៅចូលរួមកិច្ចប្រជុំ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ឱ្យត្រៀមរាល់ឯកសារ ដែលពាក់ព័ន្ធឱ្យត្រឹមត្រូវទៅតាមកម្មវិធី និងកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែក ព្រមទាំងត្រៀមវត្ថុអនុស្សាវរីយ៍សម្រាប់ថ្នាក់ដឹកនាំរាល់កិច្ចប្រជុំទាំងអស់។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានបន្តប្រជុំពិភាក្សាក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ ( 29th DGICM) នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
You might also like