ដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek ព្រមទាំងសហការី
ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ព្រឹក ការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលដឹកនាំដោយ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្ម នៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺស្វែងរកឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ៕