នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖ លោក ជួប អេង ជាមន្ត្រីនគរបាល បម្រើការ នៅវរៈសេនាតូច នគរបាលអន្តរាគមន៍នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក លោកមាន របួសស្នាម ដោយសារផ្ទុះកំប៉ុងហ្គាស
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា លោក ជួប អេង ជាមន្ត្រីនគរបាល បម្រើការ នៅវរៈសេនាតូច នគរបាលអន្តរាគមន៍នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក លោកមាន របួសស្នាម ដោយសារផ្ទុះកំប៉ុងហ្គាស់ក្នុងពេលសំអាតកន្លែងស្នាក់នៅ នឹងដុតសំរាមក្នុងអង្គភាពមិនមែនបណ្ដាលមកពីការប្រយុទ្ធគ្នានៅក្នុងសមរភូមិអំឡុងពេលផ្ទុះសង្រ្គាម ថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥ នោះទេ។
បច្ចុប្បន្ននេះ អង្គភាព វរៈសេនាតូចនគរបាលអន្តរាគមន៍នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក កំពុងតែយកចិត្តទុកដាក់ និង ព្យាបាលរបួស គាត់ផងដែរ។
សាម៉ីខ្លួន ក៏បានធ្វើការបកស្រាយពីករណីខាងលើផងដែរតាមរយៈគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ដែលឈ្មោះ Pu Xer” អាស្រ័យដូចបានជម្រាបជូន សូមសាធារណៈជនកុំមានការភ័ណ្ឌច្រលំបន្តទៀត៕