គណៈកម្មការសម្រាំងជ្រើសរើសបានបេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ ដើម្បីបន្តចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ក្រោយពីបានបញ្ចប់ដំណើរការកំណែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ គណៈកម្មការប្រឡងប្រជែង សម្រាំងបានបេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ (ស្រី ២៨នាក់) ក្នុងចំណោម ៨០៣នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់។
ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១)។

You might also like