ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីលោកជំទាវ ស ពៅ និងក្រុមការងារ នៃក្រុមអ្នកម្តាយមនុស្សធម៌

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ពីលោកជំទាវ ស ពៅ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិជួរមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ។
អំណោយរបស់ក្រុមអ្នកម្តាយមនុស្សធម៌ ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ ថវិកា ចំនួន ៦៤លានរៀល មី ចំនួន ៣០០កេស ត្រីខកំប៉ុង ចំនួន ១០០កេស ភេសជ្ជៈ ចំនួន ៥០កេស នំ ចំនួន ១០០កេស បាយក្តាំង ចំនួន ២០០កញ្ចប់ និងអំបុកលីងលាយសាច់ជ្រូកបង្គារក្រៀម ចំនួន ១ ៤១០ថង់។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
You might also like