ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខ និងលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ ១៤ក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៩៤នាក់៕