វីរកងទ័ពខ្មែរឥស្លាម ព្រិន្ទបាលឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត) ពលីនៅសមរភូមិមុខប្រឆាំងការឈ្លានពានពីបច្ចាមិត្ត, អភិបាលខេត្តក្រចេះ ដឹកនាំរៀបចំពិធីបុណ្យសពនៅស្រុកឆ្លូង

(ក្រចេះ)៖ ព្រិន្ទបាលឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត) ជាខ្មែរឥស្លាម បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៨ បានពលីនៅសមរភូមិមុខក្នុងបេសកកម្មការពារបូរណភាពទឹកដី ប្រឆាំងរាល់ការឃ្លានពានពៅបច្ឆាមិត្ត។
ក្រោយទទួលបានដំណឹងនេះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដើម្បីរៀបចំពិធីបុណ្យសព (គោរពវិញ្ញាណក្ខន្ធ) វីរកងទ័ពលោកព្រិន្ទបាលឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត) នៅគេហដ្ឋានសពភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងចងចាំ និងដឹងគុណចំពោះការលះបង់ដ៏ធំធេងមួយនេះ សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕

You might also like