ធ្លាក់យន្តហោះនៅប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ និងរបួស២នាក់

យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះពេទ្យផ្នែកសង្គ្រោះបន្ទាន់មួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានមួយកន្លែងនៅជិតរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស។
យន្តហោះធុនមធ្យម បានហោះចេញពីអាកាសយានដ្ឋាន Wilson ហើយកំពុងធ្វើដំណើរទៅកាន់ដែនដីសូម៉ាលី នៅពេលនោះយន្តហោះបានធ្លាក់ភ្លាមៗនៅទីក្រុង Kiambu ប្រទេសកេនយ៉ា។
ស្នងការក្រុង Kiambu លោក Henry Wafula បាននិយាយថា «យើងបានបាត់បង់មនុស្ស៤នាក់ រួមទាំងអ្នកបើកយន្តហោះ វាជាការស្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ លោកបាននិយាយថា «លំនៅឋានដែលយន្តហោះបានធ្លាក់លើ មនុស្សពីរនាក់ទៀតបានស្លាប់ ហើយ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់។
រូបភាពដែលថតដោយអ្នកសារព័ត៌មាន AFP នៅកន្លែងកើតហេតុ បានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនបានមកដល់ ខណៈក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមកេនយ៉ា និងក្រុមអ្នកឆ្លើយតបដំបូងបានស្វែងរកនៅតាមកម្ទេចកម្ទីដែលរាយប៉ាយ។
ពលរដ្ឋ និយាយថា «យន្តហោះបានចាប់ផ្តើមឆេះនៅពេលកំពុងហោះហើរ» មុនពេលវាធ្លាក់ចូលទៅក្នុងសហគមន៍មួយ។ ពលរដ្ឋម្នាក់ទៀត បានរៀបរាប់ថា «យន្តហោះបានឆ្លងកាត់អាគារក្នុងរយៈកម្ពស់ទាបធ្វើឲ្យអគាររង្គើ ហើយនៅពេលភ្លាមៗនោះយន្តហោះបានធ្លាក់ដោយតួយន្តយន្តហោះបានរាយប៉ាយ។

You might also like