ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក
ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ រីករាយក្នុងការសហការជាមួយកម្ពុជាដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦”ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង”ច្រករបៀងត្រីនិងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍និងវិបុលភាពក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន វ៉ាងយីជួបជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ។



