ក្រសួងសាធារណការ និងដឹកជញ្ជូន រំលឹកពីការការពារសុវត្ថិភាព ក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន
ប្រភពព័ត៌មានបានបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួនដូចខាងក្រោម៖
1. ហាមបើកបរត្រឡប់ក្រោយ
2. ហាមបោះសំរាមចោលតាមផ្លូវ
3. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
4. ហាមបើកបរលើសល្បឿនកំណត់
5. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
6. ហាមម៉ូតូរុឺម៉កដែលមានកម្លាំងក្រោម 500cc ធ្វើដំណើរឡើងផ្លូវល្បឿនលឿន
ប្រភពព័ត៌មានបានបញ្ជាក់ថា ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹងជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕



